onesala logo

OneSala


thumnail

យល់ដឹងអំពី Hard skills and Soft skills

1409

News

General Knowledge


ជំនាញទាំងពីនេះសុទ្ធតែមានសារះសំខាន់ដូចគ្នា ហើយជួយបំពេញអោយគ្នាទៅវិញទៅមក យើងគប្បីមានជំនាញទាំងពីនេះ។ ជំនាញរឹងដើរតួរនាទីយ៉ាងសំខាន់ក្នុងការសម្រេចកិច្ចការងាររបស់អ្នក ហើយជំនាញទន់ជាផ្នែកធំមួយ ដែលជួយបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាព។

Hard skills  គឺជាជំនាញរឹង ដែលសំដៅលើចំណេះដឹងទាក់ទងនឹងជំនាញច្បាស់លាស់ណាមួយ វាមានសមត្ថភាពដែលអនុញ្ញាតឱ្យអ្នកដោះស្រាយភារកិច្ច ប្រកបដោយទំនួលខុសត្រូវយ៉ាងជាក់លាក់ក្នុងកិច្ចការងារ  ជំនាញ រឹង អាចសិក្សា រៀន សូត្របាន តាម រយៈ បទពិសោធន៍ជីវិតណាមួយ រួមទាំង អាជីពការងារ ឬបានពីការអប់រំនៅក្នុងសាលា។

សម្ថភាពពិសេសខ្លះៗ ទាក់ទងនឹងជំនាញរឹងមានដូចជា៖
-ចេះពីរភាសា ឬច្រើនភាសា ដូចជា ចិន អង់គេ្លស ថៃ ជប៉ុន និងភាសាផ្សេងៗទៀត
-ជំនាញកុំព្យូទ័រ
-ជំនាញធ្វើបទបង្ហាញ
-ការគ្រប់គ្រងមូលដ្ឋានទិន្នន័យ
-ធ្វើទីផ្សារ SEO/SEM
-ការវិភាគស្ថិតិ
-ការគ្រប់គ្រងយុទ្ធនាការទីផ្សារ
-ភាសាសរសេរកម្មវិធីដូចជា Perl, Python, Java, និង Ruby)
-ជំនាញបច្ចេកទេស ដូចជា ពេទ្យ គណនេយ្យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ គ្រប់គ្រង គូរប្លង់ វិទ្យាសាស្រ្តកុំព្យូទ័រ
-ជំនាញប្រើប្រាស់ម៉ាស៊ីន ឬឧបករណ៍ផ្សេងៗ Soft skills គឺជាជំនាញទន់ វាជាចំណេះដឹង ក្នុងការគ្រប់គ្រងមនុស្ស, មានចិត្តសាស្រ្តខ្ពស់ក្នុងការបត់បែនតាមកាលៈទេសៈ។ ជំនាញទន់ជាសម្ថភាពពិសេស ដែលមានដោយខ្លួនឯង ដោយធម្មជាតិ។

សម្ថភាពពិសេសខ្លះៗ ទាក់ទងនឹងជំនាញទន់មានដូចជា៖
-មានភាពជឿជាក់
-ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព
-មានចិត្តទូលាយ
-មានភាពជាអ្នកដឹកនាំ
-ចូលចិត្តការងារជាក្រុម
-មានការច្នៃប្រឌិត
-ពូកែខាងដោះស្រាយបញ្ហា
-មានការ ត្រិះរិះ ពិចារណាខ្ពស់
-មានឆន្ទៈក្នុងការរៀនសូត្រអ្វីថ្មីៗ។



OneSala

OneSala Mobile App

Learning has never been easier. Our mobile app enables students to learn on the go and make sure they don't miss out on important lessons.

Download Onesala app on AppStoreDownload Onesala app on Playstore
onesala-logo